មេដឹកនាំ​រុស្ស៊ី ឥណ្ឌា ចិន គ្រោង​​ជួបពិភាក្សា​គ្នា​លើកដំបូង​នៅ​ខែក្រោយ

មូ​ស្គូ​ ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក​ប្រធានាធិបតី​ឥណ្ឌា នេ​រ៉ា​ន​ដ្រា ម៉ូ​ឌី នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ក្នុង​កិច្ចប្រជុំ​កំពូល BRICS តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ក្នុង​ខែមិថុនា ដែលមាន​ការចូលរួម​ពី​មេដឹកនាំ​ចិន លោក ស៊ី ជីន​ពីង ផងដែរ ខណៈដែល​នេះ​ជាការ​ជួបប្រជុំគ្នា​លើកដំបូង ចាប់តាំងពី​ជម្លោះ​អ៊ុយ​ក្រែ​នបានចាប់ផ្តើម​។​

កាលពី​ដើមខែ​នេះ លោក ស៊ី ជីន​ពីង បាន​និយាយអំពី​អនុត្តរភាព​ភូមិសាស្ត្រ​នយោបាយ​ដែល​ប្រឆាំង​ជាមួយ​រដ្ឋមន្ត្រីការបរទេស BRICS ដែល​នេះ​ត្រូវបាន​គេ​រំពឹងថា កិច្ចប្រជុំ​ខាងលើ​នឹង​ផ្តោតលើ​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល​របស់លោក ដែល​បានប្រកាស នៅក្នុង​ខែមេសាកន្លងទៅ និង​ដោះស្រាយ​ជម្លោះព្រំដែន​នៅ​ជិត​តំបន់ Ladakh របស់​ប្រទេស​ឥណ្ឌា​។​

សូមជម្រាបថា កិច្ចប្រជុំ​កំពូល​នេះ​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២៤ ខែមិថុនា ពោលគឺ​មុន ២ ថ្ងៃ​នៃ​កិច្ចប្រជុំ G7 រយៈពេល ៣ ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​នៅ​ប្រទេស​អាល្លឺម៉ង់​៕