អាមេរិក សម្រេច​ផ្ដល់​​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​រយៈ​ចម្ងាយ​មធ្យម​ដល់​អ៊ុយ​ក្រែ​ន​

វ៉ាស៊ីនតោន ​៖ កញ្ចប់​ជំនួយ​ថ្មី​របស់​ទីក្រុង​វ៉ាស៊ីនតោន សម្រាប់​អ៊ុយ​ក្រែ​ន គឺជា​អ្វីដែល​សហរដ្ឋអាមេរិក បានចាត់ទុក​ថា​ជា​គ្រាប់​រ៉ុក្កែត​បាញ់​រយៈ​ចម្ងាយ​មធ្យម ដែលជា​ទូទៅ​អាចធ្វើ​ដំណើរ​បាន​ប្រហែល ៧០ គីឡូម៉ែត្រ​។​

មន្ត្រី​អាមេរិក បាន​និយាយ កាលពី​ថ្ងៃ​អង្គា​រថា នេះ​គឺជា​អាវុធ​ដ៏​សំខាន់​មួយ ដែល​មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​កំពុង​ស្នើសុំ ខណដែល​ពួកគេ​តស៊ូ ដើម្បី​ទប់ស្កាត់​ការវាយលុក​កាន់តែខ្លាំង​ឡើង​របស់​រុស្ស៊ី នៅក្នុង​តំបន់ Donbas ។​

ផែនការ​របស់​សហរ​ដ្ឋ​អាមេរិក​នេះ គឺ​ព្យាយាម​ធ្វើឱ្យមាន​តុល្យភាព​ក្នុង​បំណង​ចង់​ជួយ​អ៊ុយ​ក្រែ​ន ប្រយុទ្ធ​នឹង​របាំង​កាំភ្លើង​ធំ​រុស្ស៊ី​ដ៏​សាហាវ ហើយ​ការមិន​ផ្តល់​អាវុធ​ដែល​អាចឱ្យ​ទីក្រុង​គៀវ វាយលុក​គោលដៅ​ជ្រៅ​នៅក្នុង​ប្រទេស​រុស្ស៊ី​នេះ គឺ​មិន​ចង់​បង្កឱ្យមាន​ការកើនឡើង​កម្ដៅ​នៅក្នុង​សង្គ្រាម​ផងដែរ​។​

តាម​ការរំពឹងទុក​ថា គ្រាប់​រ៉ុ​ក​កែ​ត​រយៈ​ចម្ងាយ​មធ្យម​នេះ អាច​ស្ទាក់ចាប់​គ្រាប់កាំភ្លើង​ធំ​របស់​រុស្ស៊ី និង​កម្ទេច​ទីតាំង​របស់​រុស្ស៊ី នៅតាម​ទីប្រជុំជន​នានា ដែលមាន​ការប្រយុទ្ធ​គ្នា​ខ្លាំង​ដូចជា​តំបន់ Severodonetsk ជាដើម​៕