រុស្ស៊ី ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរដោយមាន​ទាហាន​ចូលរួម​ប្រមាណ១០០០​នាក់​

មូ​ស្គូ ​៖ ក្រសួងការពារជាតិ​រុស្ស៊ីបាន​ឲ្យ​ដឹងនៅ​ថ្ងៃ​ពុធ​នេះ​ថា កងកម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួនកំពុង​ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​នៅក្នុង​ខេត្ត Ivanovo ដែល​ស្ថិតនៅ​ភាគ​ឦសាននៃ​ទីក្រុង​មូ​ស្គូ។​

ទីភ្នាក់ងារសារព័ត៌មាន Interfax បាន​ដកស្រង់​សម្ដី​ពី​ក្រសួងការពារជាតិ​រុស្ស៊ី ដោយបាន​បញ្ជាក់ថា ទាហាន​រុស្ស៊ី​ប្រហែល១០០០នាក់បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ដោយ​ប្រើ​រថយន្តយោធា​ជាង ១០០ គ្រឿង និង​ប្រព័ន្ធ​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប Yars ។​

សូមជម្រាបថា សមយុទ្ធ​របស់​កងក​ម្លាំ​ង​នុយក្លេអ៊ែរ​រុស្ស៊ី នេះ កើតមានឡើង ស្រប​ពេលដែល​អាមេរិក បាន​យល់ព្រម​បញ្ជូន​ប្រព័ន្ធ​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅកាន់​អ៊ុយ​ក្រែ​ន រួមទាំង​អាវុធ​ទំនើបៗ ផ្សេងទៀត​ផងដែរ​៕