ហ្សេលេនស្គី អះអាងថា ទាហាន​អ៊ុយ​ក្រែ​នចន្លោះពី៦០ ទៅ១០០នាក់ស្លាប់ក្នុងមួយថ្ងៃៗ និងរ​បួ​​ស​ប្រហែល៥០០នាក់

គៀវ ​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelenskyy បាន​និយាយថា មួយថ្ងៃៗ ទាហាន​អ៊ុយ​ក្រែ​ន​ប្រហែល៦០ ទៅ១០០ នាក់​ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី ដោយ​បន្ថែមថា ប្រហែល៥០០នាក់​បាន​រងរបួស​ជា​រៀងរាល់ថ្ងៃ​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Newsmax ក្នុង​ទីក្រុង Kyiv លោក Zelenskyy ក៏បាន​និយាយ​ផងដែរ​ថា សំណើ​របស់​អ៊ុយ​ក្រែ​ន សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ គឺ​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន​ប៉ុណ្ណោះ មិនមែន​ទុក​វាយប្រហារ​លើទឹក​ដី​រុស្ស៊ី នោះទេ​។​

លោក បន្តថា យើង​មិនបាន​ផ្ដោត​ក្នុងការ​វាយលុក​លើទឹក​ដី​រុស្ស៊ី នោះទេ ដោយ​បន្ថែមថា យើង​ផ្ដោត​តែ​លើ​ការការពារ សម្រាប់​ទឹកដី​យើង​ប៉ុណ្ណោះ​។​

គួរ​បញ្ជាក់ថា អាមេរិក បានសម្រេច​ផ្ដល់​ប្រព័ន្ធ​រ៉ុក្កែត​ទាំង​រយៈ​ចម្ងាយ​មធ្យម និង​ឆ្ងាយ​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​ការពារ​ទឹកដី​ពី​ការឈ្លានពាន​របស់​រុស្ស៊ី នឹង​ហាម​មិន​ឲ្យ​កម្ទេច​គោលដៅ​ក្នុង​ទឹកដី​ទីក្រុង មូ​ស្គូ នោះទេ​៕