អបអរសាទរ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលេីកទី៧៣, ខួបលេីកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ២០២២

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃ២កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះមានប្រារព្ធពិធីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា, ខួបលេីកទី៧៣, ខួបលេីកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងកុមារកម្ពុជា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទទួលពាក្យបណ្តឹង និងអង្កេតក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងរដ្ឋបាលខេត្តក្រចេះ  ។

នាឱកាសនេះដែរ លោកជំទាវ ខាំ សុភាព គណៈអភិបាលរងខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ អញ្ជេីញឡេីងធ្វេីគារវកិច្ចស្វាគមន៍ចំពោះ វត្តមានឯកឧត្តម យ៉ង់ សែម សមាជិកព្រឹទ្ធភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូភាគទី៨ និងថ្លែងសន្ទថា សង្ខេបពីប្រវត្តិទិវាកុមារអន្តរជាតិ ១មិថុនា ខួបលេីកទី៧៣, ខួបលេីកទី២១ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ទី១២ មិថុនា និងកុមារនៅកម្ពុជា ឱ្យបានជ្រាប ដែលនាំឱ្យការបង្កេីតនូវទិវាកុមារអន្តរជាតិ១មិថុនា នាពេលនេះ។

មនុស្ស ជាតិនៅលេី សកលលោក ចងចាំមិនភ្លេចនូវឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃ យង់ឃ្នង របស់ពួកហ្វាសសុីស នៅថ្ងៃទី១០ មិថុនាឆ្នាំ ១៩៤២ ដែលបានសម្លាប់ប្រជាជនភូមិ លឺឌីស៊ែ នៃសាធារណរដ្ឋឆែកមានចំនួន ១៩២នាក់ ដែល។ ក្នុងនោះមានកុមារចំនួន១០៥នាក់ ត្រូវបានទៅសម្លាប់។ លុះដល់ក្រោយមក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៤៤ ពួកឧក្រិដ្ឋ ហ្វាសសុីសបានចាប់មនុស្សចំនួន១.១០០នាក់ទៀត ដែលក្នុងនោះមានកុមារតូចៗចំនួន២០០នាក់ត្រូវបានចាក់សាំងដុតកម្ទេចទាំងអស់ នៅអូរ៉ាឌូប្រទេសបារាំង។ ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃរប់ពួកហ្វាសុីសហុីត្លែមកលេីប្រជាជន និងកុមារនៅក្នុងអំឡុងសង្គ្រាមលោកលេីកទី២ បានធ្វេីឱ្យមនុស្សជាតិមានការតក់ស្លត់យ៉ាងខ្លាំង ហេីយថ្កោលទោស និងចងចាំមិនអាចបំភ្លេចបាន នៅមនស្សគ្រប់ជំនាន់។

អំពេីវិនាសកម្មទាំងអស់នេះហេីយបានធ្វេីឱ្យកងកម្លាំងអ្នកស្នេហាសន្តិភាព មិត្តភាពរវាងប្រជាជាតិ និងមនុស្សគ្រប់ពណ៌សម្បុរ រួមគ្នាក្រោកឈរឡើង ហេីយធ្វេីការអំពាវនាវដេីម្បីប្រឆាំងរាល់ទង្វេីដែលនាំឱ្យអន្តរាយដល់ជីវិតមនុស្សជាតិ លេីសពីនេះដេីម្បីការពារជីវិត សន្តិសុខ និងគាំពារដល់កុមារនៅលេីផែនដី ។

ក្រោយសង្រ្គាមលោកលេីកទី២ បានបញ្ចប់ទៅនៅឆ្នាំ១៩៤៥  សហព័ន្ធនារីប្រជាធិបតេយ្យលេីពិភពលោក បានបេីកសម័យប្រជុំនៅទីក្រុងមូស្គូ និងបានមូលមតិគ្នាជាធ្លុងមួយ សម្រេចយកថ្ងៃទី១ មិថុនា ជារៀងរាល់ឆ្នាំ ប្រារព្ធពិធី ទិវាកុមារអន្តរជាតិ ។  ពីមួយឆ្នាំទៅមួយឆ្នាំ «ទិវាកុមារ អន្តរជាតិ » ១មិថុនាត្រូវបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីបណ្តាប្រទេសជាច្រេីនលេីសកលលោក ហេីយសន្និសីទជាច្រេីនទៀតត្រូវបានគេប្រារព្ធវធ្វេីឡើងដេីម្បីឧទិ្ទសដល់ការយកចិត្តទុកដាក់ចំពោះកុមារ។

ដោយឡែកជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា នេះឡេីងដេីម្បីរំលឹកដល់ការអនុវត្តន៍សិទ្ធិជាមូលដ្ឋានរបស់កុមារ ស្របតាមរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារនៅអង្គការសហប្រជាជាតិ។ អនុសញ្ញាលេខ១៨២របស់អង្គការពលកម្មអន្តរជាតិស្តីអំពីការហាមប្រាមបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ  ។

ជាមួយគ្នានេះ ឯកឧត្តម យ៉ង់ សែម បានពាំនាំព្រះរាជសាររបស់ព្រះករុណា ព្រះបាទនរត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិ ដែលមានអត្ថន័យដ៏ត្រចះត្រចង់ យ៉ាងប្រពៃដែលត្រូវអនុវត្តតាម ៖  សូមជនរួមជាតិយេីងទាំងអស់ ដែលមានឈ្មោះត្រូវបោះឆ្នោត សូមអញ្ជេីញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដេីម្បីប្រទេសជាតិ តាមលទ្ធិប្រធិបតេយ្យ សេរីពហុបក្ស។ លេីពីនេះ ឯកឧត្តម យ៉ង់ សែម និង លោក ជំទាវ បានផ្តល់ថវិកា មួយចំនួន ជូន ក្រុមរបាំ និងអនុវិទ្យាល័យ ប្រជាការពារ និងប៉ុស្តិ៏ រដ្ឋបាលឃុំផងដែរ៕  ដោយ ៖ ស៊ាន ចន្ទ័ដា

IMG_0110