បាញ់ប្រហារ​ក្នុង​អគារ​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ​មួយកន្លែង​នៅ​អាមេរិក ស្លា​​ប់ និងរ​បួ​ស​ច្រើន​នាក់​

វ៉ាស៊ីនតោន ​៖ មនុស្ស​ចំនួន៤នាក់​ស្លាប់ និង​ច្រើន​នាក់​រងរបួស បន្ទាប់ពី​ការបាញ់ប្រហារ​នៅក្នុង​អគារ​វេជ្ជសាស្ត្រ Natalie នៃ​មន្ទីរពេទ្យ St. Francis ក្នុង​ទីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ តាម​ការបញ្ជាក់​ពី​មន្ត្រី​ប៉ូលីស​។​ នេះបើយោងតាមសារព័ត៌មាន NBC NEWS។

មន្ត្រី​ប៉ូលិស​ក្នុង​តំបន់ ទីក្រុង Tulsa បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ហេតុការណ៍​នេះ មាន​អ្នករងរបួស​ជាច្រើន ហើយ​មាន​អ្នកស្លាប់​ច្រើន​នាក់​ដូចគ្នា​។​ ប៉ូលិសបញ្ជាក់ថា ទទួលបាន​ទូរស័ព្ទ ដែល​រាយការណ៍​ពី​បុរស​ម្នាក់​ដើរ​កាន់​កាំភ្លើង ក្បែរ​ការិយាល័យ​ពេទ្យ ខណៈ​កំពុង​ឆ្លើយឆ្លង​ស្រាប់តែ​មានការ​បាញ់ប្រហា​រ​តែម្ដង​។​

នៅពេល​ប៉ូលិស ចូលទៅក្នុង​អគារ ស្ថានការណ៍​គឺ​ហួសពេល​បាត់ទៅហើយ ដោយ​មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​បាញ់សម្លាប់ ខណៈ​ខ្មាន់កាំភ្លើង​ក៏​ស្លាប់​ដែរ តែ​មិនទាន់​ច្បាស់​ថា ​គេ​សម្លាប់​ខ្លួនឯង ឬ​យ៉ាងណា ខណៈ​មូលហេតុ​នៃ​ការបាញ់ប្រហារ​នៅ​មិនទាន់​ដឹង​នៅឡើយ​៕