ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ លើរបៀបវារៈចំនួន៤

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តរតនគិរីបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីដើម្បីពិនិត្យពិភាក្សា កែលម្អរបាយការណ៍ប្រចាំខែពិនិត្យលទ្ធផល ការងារដែលបាន អនុវត្តន៍កន្លងមកដែលមាន របៀបវារៈ នៃកិច្ចប្រជុំដូចខាងក្រោម   ៖

១- ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ដ។

២- សេចក្តីថ្លែងហេតុរបស់ឯកឧត្តមអភិបាលខេត្ត ស្តីពីការពិនិត្យពិភាក្សា និងសុំអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្ត – ពិនិត្យពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែឧសភា និងលើកទិសដៅ ប្រចាំខែ មិថុនា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្ត។

៣-ផ្សេងៗ

៤-បូកសរុប និងបិទអង្គប្រជុំ

របៀបវារៈខាងលើនេះត្រូវបានដាក់ជូន អង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នា និងបានអនុម័តយល់ព្រមពី ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម ៕ ដោយ ៖ ផល្លិត ហៅបូរ៉ា