ប្រធានក្រុមការងារថ្នាក់ខេត្ត ប្រាប់ប្រជាពលរដ្ឋនៅភូមិកាប៉ូ ក្រុងក្រចេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍន៍      

ខេត្តក្រចេះ ៖  នារសៀលថ្ងៃ ព្រហស្បតិ៍ ៣កេីតខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ជាប្រធានក្រុមការងារថ្នាក់ខេត្ត អញ្ជេីញដឹកនាំ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងភូមិកាប៉ូ ក្រុងក្រចេះ ខេត្តក្រចេះ ។

នាឱកាសនោះ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តបានសំណេះសណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា ហេីយជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា និងឥស្សជនឆ្នេីមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាតិ ដេីម្បីសុខភាព ស្រ្តី និងកុមារ និងជាឥស្សជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាសុីប៉ាសុីហ្វីក ឆ្លេីយតបនឹងជំងឺអេដស៍ ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងសួរសុខទុក្ខ ពុក ម៉ែ បងប្អូននៅគ្រប់ច្រកល្ហក អំពីជីវភាព ការរស់នៅ និងសុខសុវត្ថិភាពប្រចាំថ្ងៃ គឺមិនទុកឱ្យពុក ម៉ែ បងប្អូន ណាម្នាក់ អត់អាហារ ឬគ្រោះថ្នាក់ ដូចជា ខ្យល់ព្យុះបាក់រលំផ្ទះ, ជួបគ្រោះរាំងស្ងួត, ទឹកជំនន់ដោយអាជ្ញាធរមិនដឹង មិនឭនោះឡេីយ ពិសេសកន្លងទៅថ្មីៗនេះ ប្រទេសជាតិជួបវិបត្តិមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក សម្តេចតេជោ សែន បានខិតខំរិះរកគ្រប់មធ្យោបាយក្នុងការរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឥតគិតថ្លៃបានទាន់ពេលវេលាតាំងពីកុមារមានអាយុ៣ឆ្នាំទៅ រហូតមកដល់ពេល បច្ចុប្បន្ន គឺពុំមានការឆ្លងពីជំងឺដ៏កាចសហាវនេះឡេីយ ។ ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ បំផុតចំពោះសម្តេច ដែលជាថ្នាក់ដឹកនាំល្អ មានព្រហ្មវិហារធម៌ សម្រាប់ប្រជាជាតិ  ។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញេីសួរសុខទុក្ខ តាមរយៈក្រុមការងារយេីង ចំពោះ ព្រះសង្ឃ និងពុក ម៉ែ បងប្អូនជនរួមជាតិទាំងអស់ ហេីយសម្តេចទាំងទ្វេបានថ្លែងអំណរ អរព្រះគុណ និងអរគុណដល់ព្រះសង្ឃ ពុក ម៉ែ បងប្អូនដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរហូតមកដល់ពេលនេះ ដែលមិនមានការឆ្លងពីមេរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះទេ ។ តែទោះជាយ៉ាងណា យេីងមិនត្រូវធ្វេសប្រហែសជាដាច់ខាតចំពោះមេរោគដ៏កាចសាហាវមួយនេះ យេីងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ។ មួយវិញទៀត ដេីម្បីការពារនូវសុខសន្តិភាព ដែលមានសព្វថ្ងៃនេះ សូមពុកម៉ែ បងប្អូនចូលរួមថែរក្សាការពារឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដោយសេរី យុត្តិធម៌ តម្លាភាព តាមលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងគ្មានហិង្សា។ សូមពុក ម៉ែ បងប្អូន ជឿជាក់មកលេីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ដែលមានឆន្ទៈបំរេីនូវផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនជាធំ និងដេីម្បីជីវភាពសម្បូរសប្បាយនាពេលអនាគត ។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តបញ្ជាក់យ៉ាងច្បាស់ថា ៖ «ប្រទេសជាតិ បេីពុំមានសុខ សន្តិភាពទេ យេីងក៏ពុំមានការអភិវឌ្ឍន៍ប្រទេសបានមកដល់បច្ចុប្បន្ននេះដែរ រួមនិងជីវភាពរបស់ ពុកម៉ែ បងប្អូន» ដូចនេះ សូមពុកម៉ែ បងប្អូនទាំងអស់អញ្ជេីញ នាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ ដែលនឹងប្រព្រឹត្ត នៅថ្ងៃអាទិត្យទី ០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ លេីសពីនេះដែរ ឯកឧត្តមក៏បានបញ្ជាក់និងបង្ហាញពីគោលដៅធំៗនៃគោលនយោបាយ អភិវឌ្ឍន៏ ឃុំ សង្កាត់ ឆ្នាំ ២០២២-២០២៧ ដូចមានខាងក្រោម ៖ ដោយ ស៊ាន  ចន្ទ័ដា