ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំសមាជិកជាង១ពាន់នាក់ ដង្ហែក្បួននៅខេត្តកំពង់ស្ពឺ នៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្ត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកា គណបក្សជាង១ពាន់នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោត សម្រាប់ថ្ងៃចុងក្រោយនៃយុទ្ធនាការ។

ថ្លែងទៅកាន់សមាជិកសមាជិកាជាង១០០០នាក់ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅមុខមន្ទីរបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ទុកសមាជិកគណបក្សម្នាក់ ជាតំណាងឲ្យគណបក្សប្រជាជនម្នាក់ និងមានសន្លឹកឆ្នោត១សន្លឹកដូចគ្នា ដូច្នេះយើងគឺជាអ្នកការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់បក្សយើង ទៅតាមគោលការណ៍ណែនាំរបស់បក្ស។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏មិនបានភ្លេចនូវការលើកឡើងពីគោលការណ៍ការពារ និងព្យាបាលជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។ ទន្ទឹមនោះ ឯកឧត្តម ក៏សូមផ្តាំបងប្អូនជាសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺកូវីដ១៩ ឲ្យបានខ្លាំងក្លា បើទោះបីបច្ចុប្បន្នរាជរដ្ឋាភិបាលបានទប់ស្កាត់បានយ៉ាងប្រសើរយ៉ាងណានោះ៕