កូរ៉េខាងត្បូងថា កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ឈានដល់កម្រិតគំរាមកំហែងសន្តិភាពពិភពលោក

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol ) បាននិយាយនៅថ្ងៃចន្ទនេះថា កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង បានឈានដល់កម្រិតមួយបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងពិភពលោកទាំងមូល។

ការលើកឡើង​របស់ លោក Yoon កើតឡើង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ចងចាំ Memorial Day មួយថ្ងៃ​បន្ទាប់ពី​កូរ៉េខាងជើង បាញ់​សាកល្បង​នូវ​មី​ស៊ី​ល​ផ្លោង រយៈ​ចម្ងាយ​ខ្លី​ចំនួន ៨ គ្រាប់ ដែលជា​ការសាកល្បង​ដ៏​ធំ​បំផុត​របស់ខ្លួន​ផងដែរ​។​

សូមជម្រាបថា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នូវ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី ឆ្ពោះទៅកាន់​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន កាលពី​ថ្ងៃអាទិត្យ ក្រោយ​មួយថ្ងៃ​បន្ទាប់ពី​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បញ្ចប់​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​លើកដំបូង​៕