Spurs បណ្តេញ​លោក Santos ចេញ​ញ​ពី​តំណែង ក្រោយ​ដឹកនាំ​បាន​៤ខែ

អង់គ្លេស ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បណ្តេញ​លោក Nuno Santos ញ​ពី​តំណែង​ជា​ផ្លូវ​ហើយ ក្រោយ​ដឹកនាំ​បាន​រយៈពេល​ត្រឹមតែ ៤ ខែ​ប៉ុណ្ណោះ​។​

Spurs បានបញ្ចប់​កុងត្រា​ជាមួយ​អ្នកចាត់ការ​សញ្ជាតិ ព័រ​ទុយ​កាល់ បន្ទាប់ពី​លោក​ដឹកនាំ​ក្រុម​មាន់​ខ្នាយ​មាស​ពុំ​សូវ​ទទួលបាន​លទ្ធផល​ល្អ ជាពិសេស​គឺ​ទើបតែ​ចាញ់ Manchester United ៣-០ នៅក្នុង​ពាន Premier League កាលពី​រាត្រី​ថ្ងៃ សៅ​រិ៍ កន្លងទៅ​។​

​សូមជម្រាបថា លោក Santo បានទទួល​តំណែង​ជា​អ្នកចាត់ការ​បន្ត​ពី​លោក Jose Mourinho កាលពី​ខែ មិថុនា កន្លងទៅ​, ក្នុងនោះ Spurs បានផ្តល់​កុងត្រា​ឱ្យ​គាត់​រយៈពេល២ឆ្នាំ​៕