សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,១៦២ករណីបន្ថែមទៀត

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,១៦២ករណីបន្ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីទេ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA ។

ក្នុងចំណោមករណីឆ្លងខាងលើ មាន ១,៨៤១ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់។ ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៣២១,១៤៦ករណី ក្នុងនោះស្លាប់ ១,៣៩៣នាក់៕