អ៊ុយ​ក្រែ​នទទូច​ឲ្យ​រុស្ស៊ី ដក​កងទ័ពជើងទឹក​ចេញ ដើម្បី​ធានា​សន្តិសុខ​កំពង់ផែ

គៀវ ​៖ អ្នកតំណាង​អចិន្ត្រៃយ៍​របស់​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Sergey Kislitsa បាន​និយាយ នៅក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ច័ន្ទ​ថា អ៊ុយ​ក្រែ​ន​ទទូច​ឲ្យ​មាន​ការដក​កងកម្លាំង​ទ័ពជើងទឹក​របស់​រុស្ស៊ី និង​ការធានា​សន្តិសុខ​ប្រឆាំងនឹង​ការវាយប្រហារ​លើ​កំពង់ផែ និង​ក្បួន​រថយន្ត​ពាណិជ្ជកម្ម ដើម្បី​បន្ត​ការនាំចេញ​ស្រូវ​តាម​សមុទ្រ​ខ្មៅ​។​

លោកបាន​និយាយថា ជា​ជំហាន​ដំបូង រុស្ស៊ីត្រូវតែ​ដក​កងទ័ពជើងទឹករ​បស់​ខ្លួន នៅក្នុង​ដែនសមុទ្រ​ជុំវិញ​អ៊ុយ​ក្រែ​ន និង​ផ្តល់​ការធានា​សន្តិសុខ​ប្រឆាំងនឹង​ការវាយប្រហារ​លើ​កំពង់ផែ និង​ក្បួន​រថយន្ត​ពាណិជ្ជកម្ម​។​ លោក​បន្ថែមថា អ្នកការទូត​អ៊ុយ​ក្រែ​ន នៅតែ​មិន​ច្បាស់​ថា​តើ​សេចក្តីថ្លែងការណ៍​របស់​រុស្ស៊ី គ្រប់គ្រាន់​លើ​ការធានា​សន្តិសុខ​ដែល​បាន​ធ្វើឡើង កាលពី​សប្តាហ៍​មុន ហើយ​ឬ​នៅ​នោះទេ​។

លោកបន្តថា អ៊ុយ​ក្រែ​ន កំពុងធ្វើការ​ជាមួយ​ដៃគូ​របស់ខ្លួន ដើម្បី​បន្ត​ការនាំចេញ​ស្រូវ​ពី​កំពង់ផែ Odessa ។ នៅពេល​មាន​សំណួរ​សួរថា​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ធ្វើឱ្យ​ប្រាកដថា ​រុស្ស៊ី មិន​បំពាន​លើផ្លូវ​ពាណិជ្ជកម្ម​វាយប្រហារ​ទីក្រុង​នេះ​, បេសកជន​អ៊ុយ​ក្រែ​ន​រូបនេះ បាន​និយាយថា យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ និង​ដៃគូ​អន្តរជាតិ​ផ្សេងៗ ដើម្បី​ធានា​ប្រតិបត្តិការ​ផ្លូវ​សមុទ្រ​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់អ៊ុយ​ក្រែ​ន​៕