ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៨លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,០ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៥ពាន់នាក់ ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៧២៦,០៤៥នាក់ (ស្លាប់ ៤៣,០៨១នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៥៧,១៤២នាក់ (ស្លាប់ ១៥៦,៦២២នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៥១៦,៣១៩នាក់ (ស្លាប់ ៣៥,៦៩០នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,៤៦៨,៩៥៥នាក់ (ស្លាប់ ៣០,២០១នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៩១,៧២៤នាក់ (ស្លាប់ ៦០,៤៥៦នាក់), សិង្ហបុរី ឆ្លងចំនួន ១,៣២១,១៤៦នាក់ (ស្លាប់ ១,៣៩៣នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៣៨៧នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២១០,០៨៣នាក់ (ស្លាប់ ៧៥៦នាក់), ព្រុយណេ ឆ្លងចំនួន ១៥០,៧៨១នាក់ (ស្លាប់ ២២៣នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៦២នាក់ (ស្លាប់ ៣,០៥៦នាក់)៕