សហរដ្ឋអាមេរិកមានមនុស្ស ៥៤,៤៦៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៣នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៥៤,៤៦៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១១៣នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៦,៦៣៧,៤៨៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៣៣,៨៣០នាក់ និងជាសះស្បើយឡើងវិញសរុប ៨២.៦៧លាននាក់៕