ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលខិតខំអស់កម្លាំងកាយ និងស្មារតី ដណ្តើមជោគជ័យជូនបក្ស

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ និងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលខិតខំអស់កម្លាំងកាយ និងស្មារតី ដណ្តើមជោគជ័យជូនបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណិត្តទី៥។

លិខិតរបស់លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា «ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេស ការដណ្ដើមបានជោគជ័យ ជាទីពេញចិត្តជូនគណបក្សប្រជាជនកម្ពុជា៕