
Conte យល់ព្រមលើកិច្ចសន្យារយៈពេល២ឆ្នាំជាមួយ Tottenham Hotspur
អង់គ្លេស ៖ លោក Antonio Conte ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌលើកិច្ចសន្យារយៈពេល២ឆ្នាំដើម្បីក្លាយជាអ្នកចាត់ការរបស់ Tottenham Hotspur បន្ទាប់ពីបណ្ដេញលោក Nuno Espirito Santo ចេញពីតំណែង។
ចំណែកលោក Sergio Conceicao និង Paulo Fonseca ត្រូវបានគេលើកឡើងថាជាអ្នកស្នងតំណែងផហដែរ ប៉ុន្តែបច្ចុប្បន្នលោក Conte ត្រូវបានគេចាត់ទុកថាជាបេក្ខភាពឈានមុខគេក្នុងជំនួសតំណែងនៅទីក្រុងឡុងដ៍ខាងជើង។
យោងតាមអ្នកកាសែត Alfredo Pedulla បានឲ្យដឹងថាលោក Conte បានយល់ព្រមចូលកាន់តំណែងនៅ Spurs ហើយនឹងចុះកិច្ចសន្យាជាមួយក្លឹបនេះរហូតដល់រដូវក្តៅឆ្នាំ ២០២៣ ។
អតីតគ្រូបង្វឹកក្លឹប Inter Milan និង Chelsea ពេលនេះត្រូវបានគេរំពឹងថានឹងហោះហើរទៅកាន់ទីក្រុងឡុងដ៍នៅថ្ងៃនេះ ដើម្បីបញ្ចប់ការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League ជាផ្លូវការដោយបដិសេធការចាប់អារម្មណ៍ពីក្លឹប Manchester United ផងដែរ៕