សហរដ្ឋអាមេរិកមានមនុស្ស៤៧,៦៩២នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ៥៣៧នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤៧,៦៩២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥៣៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៩២៩,០៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៦៧,៣៩៥នាក់ និងជាសះស្បើយឡើងសរុប ៣៦.៨៨លាននាក់៕