
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៤៩៦ករណី និងស្លាប់០៩នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 3, 2021
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៤៩៦ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៩នាក់ផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃអង្គារម្សិលមិញ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃពុធដែលមានចំនួនឆ្លងថ្មីចំនួន២,៤៧០ករណី។
សូមជម្រាបថា ចាប់តាំងពីមានរាតត្បាតជំងឺនេះមក ប្រទេសអាស៊ានមួយនេះមានករណីសរុបចំនួន២០៤,៣៤០ករណី និង៤៣០នាក់។ ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕