
ស្ថានភពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ
អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,២៥៦,២០៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៩,៥៥៥នាក់ផងដែរ។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤៥,៣៧៣នាក់ (ស្លាប់ ១៤៣,៤៥៧នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៩២,៦៥៦នាក់ (ស្លាប់ ៤៣,៤០៤នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤៨១,៣៣៩នាក់ (ស្លាប់ ២៩,០៤៥នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៩២៧,៧៦៣នាក់ (ស្លាប់ ១៩,៣៣៨នាក់), វៀតណាម ឆ្លងចំនួន ៩៣២,៣៥៧នាក់ (ស្លាប់ ២២,២០៥ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០២,០២៤នាក់ (ស្លាប់ ១៨,៧២៨នាក់), សិង្ហបុរី ឆ្លងចំនួន ២០០,៨៤៤នាក់ (ស្លាប់ ៤២១នាក់), កម្ពុជា ឆ្លងចំនួន ១១៨,៧០២នាក់ (ស្លាប់ ២,៨០០នាក់), ទ្បាវ ឆ្លងចំនួន ៤១,៨២៩នាក់ (ស្លាប់ ៧០នាក់) និងព្រុយណេ ឆ្លងចំនួន ១៣,៣២១ នាក់ (ស្លាប់ ៨៩នាក់)៕