
Honda ជឿជាក់ថា ខេត្តសៀមរាបមានសក្តានុពលក្នុងការក្លាយជាក្រុងបាល់ទាត់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍
ថ្ងៃចេញផ្សាយៈ ខែមិថុនា 20, 2022
ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា កាលពៅម្សិលមិញបានបង្ហោះសារលើកទឹកចិត្តដល់ពលរដ្ឋដែលរស់នៅខេត្តសៀមរាបឲ្យទៅទស្សនាការប្រកួតបាល់ទាត់ឲ្យបានញឹកញាប់ ដោយលោកបានលើកឡើងថា ៖ “តាមរយៈការមកទស្សនារបស់ខ្ញុំកាលពីខែមុន ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខេត្តសៀមរាបមានសក្តានុពលក្នុងការក្លាយជាក្រុងបាល់ទាត់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍។ ជាការចូលរួមចំណែក ក្លិបសូលទីឡូអង្គរនឹងផ្តល់ឱ្យអ្នកទស្សនាការប្រកួតក្នុងផ្ទះទាំងអស់នៃរដូវកាលនេះដោយឥតគិតថ្លៃចំនួនកំណត់ត្រឹម ១០០០ នាក់ក្នុងមួយប្រកួត”៕