សហរដ្ឋអាមេរិក មានមនុស្ស ៥៩,២៨៨នាក់ទៀត ឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,០០៣នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៩,២៨៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០០៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៩៩៩,០២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៦៨,៧៩៧នាក់ និងជាសះស្បើយឡើងសរុប ៣៧.០១លាននាក់៕