
ក្រសួងទេសចរណ៍ ណែនាំ៦ចំណុច ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដល់មូលដ្ឋានអាជីវកម្មបៀរហ្កាឌិន
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 4, 2021
ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មបៀរហ្កាឌិន ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ និងដើម្បីចូលរួមបង្ការ និងរក្សាបាននូវ សុវត្ថិភាពទំនុកចិត្ត និងផ្តល់ភាពកក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ និងស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការជាតិចាក់វ៉ាក់សំាងកូវីដ១៩ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំ ០៦ចំណុច ដល់មូលដ្ឋានអាជីវកម្មបៀរហ្កាឌិន យកចិត្តទុកដាក់រៀបចំការ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត៕