
សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា២០លានរៀល, គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងផ្ទះមួយខ្នងជូនក្រុមគ្រួសារកុមារា គង់ សីហា
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 4, 2021
ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនក្រុមគ្រួសារកុមារា គង់ សីហា ដែលមានជីវភាពទីទ័លក្រ នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ពិធីសំណេះសំណាល និងប្រគល់អំណោយនេះធ្វើឡើង នាលំនៅឋានរបស់គ្រួសារកុមារា គង់ សីហា ផ្ទាល់ ដែលអំណោយរួមមាន ៖ ថវិកាចំនួន ២០លានរៀល, គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន និងផ្ទះមួយខ្នង៕