
វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៧៧ករណីទៀតក្នុងរបាយការណ៍ថ្ងៃពុធ
ថ្ងៃចេញផ្សាយៈ ខែមិថុនា 30, 2022
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧៧៧ករណីទៀត និងពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៤៥,៦៣១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៦៧៥,៣៥៩នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៧១នាក់៕