សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩,៣៩២ករណី និងស្លាប់ម្នាក់ទៀត

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,៣៩២ករណី និងមានករណីស្លាប់ថ្មីម្នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ សម្រាប់របាយការណ៍ថ្ងៃពុធម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើ មាន៦០៣ករណី ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់។ ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,៤៣៤,៥៦៣ករណី ក្នុងនោះស្លាប់ ១,៤១១ នាក់៕