
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២,៦៩៥នាក់ និងស្លាប់១៤នាក់ទៀត
ថ្ងៃចេញផ្សាយៈ ខែមិថុនា 30, 2022
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៩៥ករណីបន្ថែមទៀតនិងស្លាប់១៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។
ក្នុងចំណោមករណីខាងលើគឺមាន ២.៦៩០នាក់ជាករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូលចំនួន៥ករណី ខណៈអ្នកជំងឺកូវីដ១៩ចំនួន ១,៧៧៩ នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៥២២,៩១៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,៦៤៨នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៦៨,៣៣៦នាក់៕