
អង់គ្លេស បង្ហើបគម្រោងបញ្ជូនអាវុធទៅកាន់តៃវ៉ាន់ ស្របពេលមានភាពតានតឹងជាមួយចិន
ឡុងដ៍ ៖ នៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេស រដ្ឋមន្ត្រីការបរទេស លោកស្រី Liz Truss បានស្នើថា ចក្រភពអង់គ្លេសគួរតែផ្តល់ជំនួយផ្នែកយោធាដល់តៃវ៉ាន់ និងឲ្យបានទាន់ពេលវេលា។
លោកស្រី Truss បានសង្កត់ធ្ងន់ថា យើងគួរតែធ្វើកិច្ចការនេះឲ្យបានទាន់ពេលវេលា ដូចដែរយើង បានឃើញហើយសម្រាប់អ៊ុយក្រែន យើងគួរតែផ្គត់ផ្គង់អ៊ុយក្រែន ឲ្យបានលឿនជាងនេះ ដោយបន្ថែមថា យើងត្រូវយកមេរៀននោះមកអនុវត្តន៍ជាមួយតៃវ៉ាន់។ ទន្ទឹមនោះ លោកស្រី ក៏បាននិយាយផងដែរថា រាល់អាវុធដែលយើង បញ្ជូនទៅគឺត្រូវចំណាយពេលច្រើនខែ ក្នុងការបណ្តុះបណ្តាលការប្រើប្រាស់ ដូច្នេះយើងធ្វើវាឲ្យបានឆាប់កាន់តែល្អ។
សូមជម្រាបថា បច្ចុប្បន្ននេះ ចក្រអង់គ្លេស មិនមានទំនាក់ទំនងការទូត ឬការពារប្រទេសជាមួយតៃវ៉ាន់ នោះទេ ខណៈការភ័យខ្លាចនៃជម្លោះយោធារវាងតៃប៉ិ និងចិន ដីគោកបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយឧប្បត្តិហេតុផ្សេងៗ នៅតាមព្រំដែន ៕