សហរដ្ឋអាមេរិកមានមនុស្ស ១០០,២៥៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣២៦នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ១០០,២៥៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣២៦ នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៩,២៣៦,៤៤៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៤២,២៩១នាក់ និងជាសះស្បើយឡើងវិញសរុប ៨៤.៨១លាននាក់៕