អ្នកជំនាញ​សន្តិសុខ​ហៅ​ការ​បង្កក​ទ្រព្យសម្បត្តិ​រុស្ស៊ី​ដោយ​លោកខាងលិច​ជា​ល្បិច​ប្លន់​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​

បរទេស ៖ អនុ​លេខា​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី Alexander Venediktov បាន​ហៅ​ការ​បង្កក​ទ្រព្យសម្បត្តិ​រុស្ស៊ី​ដោយ​បណ្តា​ប្រទេស​លោកខាងលិច​ថា​ជា​ចោរប្លន់​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​ខ​ណៈ​ដែល​លោក​បាន​ចែករំលែក​គំនិត​នេះ​នៅក្នុង​បទសម្ភាសន៍​ជាមួយ RIA Novosti ។

លោក​បញ្ជាក់ថា សូមអ្នក​ហៅ spade ថា spade គឺជា​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ហើយ​នោះ​ជាការ​លួច​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក​។ លោក​ថា ​ជា​ភាព​ចម្លែក​នោះ​គឺថា អ្នករៀបចំ​ឧក្រិដ្ឋ​កម្មនេះ គឺជា​មនុស្ស​ដូចគ្នា ដែល​ធ្លាប់​ទទួលខុសត្រូវ​ក្នុងការ​ថែរក្សា​ស្ថាបត្យកម្ម​សេដ្ឋកិច្ចពិភពលោក​។

ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​២៩ ខែមិថុនា នេះ​បានប្រកាសថា ក្នុង​រយៈពេល ១០០ ថ្ងៃ ទ្រព្យសម្បត្តិ​របស់​ធនា​គារ​កណ្តាល​នៃ​ប្រទេស​រុស្ស៊ី និង​ប្រជាជន​រុស្ស៊ី​ដែល​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​ក្នុង​ចំនួន​ទឹកប្រាក់​ជាង​៣៣០ ពាន់​លាន​ដុល្លារ​ត្រូវបាន​រារាំង ឬ​បង្កក មិន​ឲ្យ​ចរាចរ​បាន ខណដែល​ការ​បង្កក​នេះ​គឺ​ផ្តើម​ពី​សង្គ្រាម​រុស្ស៊ី អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​សន្តិសុខ​រុស្ស៊ី​ចាត់ទុក​ទង្វើ​នោះ​ថា​ជា​អំពើ​ប្លន់​ដ៏​ធំ​និង​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​៕