
FIFA លក់សំបុត្រ ១.៨លានសន្លឹកសម្រាប់ World Cup នៅកាតា
កាតា ៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បាននិយាយកាលពីថ្ងៃពុធថា អ្នករៀបចំការប្រកួតបានលក់សំបុត្រចំនួន១.៨ លានសន្លឹកហើយ សម្រាប់ការប្រកួត World Cup 2022 នៅប្រទេសកាតា។
FIFA បាននិយាយថា សំបុត្រប្រភេទពិសេស ដែលលក់សម្រាប់តែពលរដ្ឋកាតាប៉ុណ្ណោះ ហើយអ្នកគាំទ្រនៅប្រទេសនាឈូងសមុទ្រ អារ៉ាប់បានទិញសំបុត្រ ដែលមានចំនួនច្រើនជាងគេបំផុត។
FIFA បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រៅពីកាតា ប្រទេសកំពូលដែលអ្នកគាំទ្រទិញសំបុត្រមានដូចជា កាណាដា អង់គ្លេស បារាំង អាឡឺម៉ង់ ឥណ្ឌា អារ៉ាប៊ីសាអូឌីត អេស្បាញ អេមីរ៉ាតអារ៉ាប់រួម និងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យម្នាក់បាននិយាយថា FIFA រំពឹងថានឹងលក់សំបុត្រសរុបចំនួន៣ លានសន្លឹកក្នុងអំឡុងការប្រកួតរយៈពេល២៨ ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២១ខែវិច្ឆិកាខាងមុននេះ ដែលមានប្រទេសចំនួន៣២ចូលរួមប្រកួតប្រជែង៕