មេបញ្ជាការ​ជាន់ខ្ពស់​យោធា​តា​លី​បង់ម្នាក់​ស្លាប់ ​ក្នុងការ​វាយប្រហារ​មន្ទី​រ​ពេទ្យ​នៅ​ទីក្រុង​កា​ប៊ុល​

កា​ប៊ុល ​៖ ក្រុមមន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថានបាន​ឲ្យ​ដឹងកាលពី​ថ្ងៃ​ពុធ​ថា មេបញ្ជាការ​ជាន់ខ្ពស់​យោធា​តា​លី​បង់​ម្នាក់ត្រូវបាន​សម្លាប់ នៅក្នុង​ហេតុការណ៍​នៃ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក និង​កាំភ្លើង​របស់​ពួក​រដ្ឋ​ឥស្លាម មកលើ​មន្ទីរពេទ្យ​យោធា​មួយកន្លែង​ក្នុង​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

លោក Hamdullah Mokhlis ជា​សមាជិក​នៃ​បណ្តាញ​ក្រុម Haqqani និង​ជាម​ន្ត្រី​នៅក្នុង​កងកម្លាំង​ពិសេស Badri Corps គឺជា​ឥស្សរជន​ជាន់ខ្ពស់​មួយ ដែល​ត្រូវបាន​សម្លាប់ ចាប់តាំងពី​ក្រុម​តា​លី​បង់​ដណ្តើម​អំណាច​កាន់កាប់​ទីក្រុង​កា​ប៊ុល​មក​។​

សូមរម្លឹកថា មនុស្ស​យ៉ាងតិច១៩ នាក់​ត្រូវបាន​សម្លាប់ និង​ជាង ៤១ នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការវាយប្រហារ កាលពី​ថ្ងៃ​អង្គារ មកលើ​មន្ទីរពេទ្យ​យោធា​ដ៏​ធំ​មួយ​របស់​ទីក្រុង​កា​ប៊ុល​៕