ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៣នាក់, ជាសះស្បើយ៩៦នាក់, ស្លាប់៦នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៣នាក់, អ្នកជំងឺចំនួន៩៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៦នាក់ (ក្នុងនោះ៣នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៨, ៨៧០ ជាសះស្បើយសរុបចំនួន១១៥, ២០៧ និងស្លាប់សរុបចំនួន ២, ៨១៣៕