កម្ពុជា ស្ថិតក្នុងចំណោមប្រទេស នាំមុខគេលើការចាក់វ៉ាក់សាំង នៅលើពិភពលោក

ភ្នំពេញ ៖ យោងតាមការធ្វើស្ថិតិចាក់វ៉ាក់សាំងដែលរៀបចំដោយ Financial Time Vaccine tracker បានរកឃើញថា ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស ដែលបាននាំមុខគេលើការងារចាក់វ៉ាក់សាងបង្ការជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសនានានៅលើពិភពលោក។

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោក សម្រាប់ការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការព្យាករណ៍ និងប៉ាន់ប្រមាណថា កម្ពុជានឹងឈានដល់ចំណាត់ថ្នាក់កំពូល ទី៥/ទី៧ នៅក្នុងប្រភេទទាំង៣ នៅថ្ងៃទី៣១ ខែតុលា ដោយសារមានដំណើរការចាក់ដូសជំរុញ និងការចាក់ដូសទី២ ដល់កុមារ។ សម្រាប់មនុស្សពេញវ័យ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងដូសទី១ ដល់អ្នកដែលមានអាយុលើសពី ១៨ឆ្នាំ បានប្រហែល ៩២% និងមានអ្នកចាក់វ៉ាក់សាំងគ្រប់ដូសប្រមាណ ៨៩%៕