ឯកឧត្តម ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ទទួលមរណភាព

ភ្នំពេញ ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងអ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាព នៅម៉ោង១០ ៖៣៥នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យរុស្ស៉ី។

សពឯកឧត្តម ងួន ញិល នឹងតម្កល់នៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី នៅអាសយដ្ឋាននៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕