
ឯកឧត្តម វ៉ា ថន អនុញ្ញាតឲ្យអគ្គកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែងចូលជួបសំណេះសំណាល និងពិក្សាការងារ
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះបានអនុញ្ញាតឲ្យឯកឧត្តម ឃុំសន ខុនប៉ាស៊ើត អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង និងលោកជំទាវចូលជួបសំណេះសំណាល និងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដោយឈរលើស្មារតីជាភាតរភាព និងមិត្តភាព ដែលមានជាយូរលង់មកហើយរវាងប្រជាជននៃប្រទេសទាំងពីរ ។
ក្នុងពិធីនេះក៏មានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តក្រចេះ មន្ត្រីពាក់ព័ន្ធរបស់សាលាខេត្ត រួមនិងប្រតិភូអមដំណើរនៃអគ្គកុងស៊ុលឡាវប្រចាំនៅខេត្តស្ទឹងត្រែងផងដែរ។ ឯកឧត្តម វ៉ា ថន និងឯកឧត្តម ឃុំសន ខុនប៉ាស៊ើត បានជូនជាកាដូទៅវិញទៅមកដើម្បីបញ្ជាក់ក្តីភាតរៈភាព៕ ដោយ ៖ ស៊ាន ចន្ទ័ដា