
ក្រសួងអប់រំសម្រេចយកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ប្រឡងសញ្ញាបត្របាក់ឌុប
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 6, 2021
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរំកិលកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ទៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១វិញ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ។
ការកំណត់កាលបរិច្ឆេតប្រឡងបាក់ឌុបថ្មីនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំវាយតម្លៃស្ថានការណ៏ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប នារសៀលថ្ងៃ០៥ វិច្ឆិកា ២០២១។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែពេលនេះ ត្រូវពន្យារពេលដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វិញ។
ជាមួយគ្នានេះ សម្រាប់បវេសនកាលឆ្នាំសិក្សា២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕