សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១,៧៦៧ករណី និងស្លាប់០៩នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីនៅថ្ងៃសុក្រម្សិលមិញបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ចំនួន១,៧៦៧ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៩នាក់បន្ថែផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃសុក្រ គឺមានការថយចុះច្រើន បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដែលមានចំនួនឆ្លងថ្មីចំនួន៣,០០៣ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះកើនដល់ ២១២,៧៤៥ករណី និងចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៤៥៩នាក់។ ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕