
គំនរឈើស្រឡៅជាច្រើនដុំដែលក្រុមឈ្មួញយកមកលាក់ទុកត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាប
ខេត្តក្រចេះ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ កងកម្លាំងរាអាវុធហត្ថខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសនីយ៍ សាន ប៊ុនថាន បានចុះចាប់បង្ក្រាបបានឈើចំនួន១៩ដុំប្រភេទស្រឡៅ នៅត្រង់ចំណុចទីតាំងចំការកៅស៊ូក្រុមហ៊ុន រាជសីមាត់អូរ ស្ថិតនៅលើទឹកដីឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តករចេះ។
បើយោងតាមប្រជាពលរដ្ឋបានបញ្ជាក់ថា ជារើយៗពួកក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា ហើយដឹកជញ្ជូនជារៀងរាល់ថ្ងៃ ហើយសមត្ថកិច្ចកងរាជអាវុធហត្ថសហការជាមួយជំនាញរដ្ឋបាលព្រៃឈើចាប់បង្ក្រាបបានជាញឹកផងដែរ។ ប៉ុន្តែពួកក្រុមឈ្មួញរកស៊ីឈើនៅតែមិនរាងចាល លើសពីនេះពួកឈ្មួញរកស៊ីឈើបង្កជាអំពើហិង្សាដល់អ្នកសាព័ត៌មានថែមទៀតផង។
ពាក់ព័ន្ធករណីបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់ខាងលើនេះផងដែរ កងកម្លាំងរាជអាវុធខេត្តក្រចេះបានប្រម៉ែលប្រមូលវត្ថុតាងឈើស្រឡៅចំនួន១៩ដុំបញ្ជូនយកទៅរក្សាទុកនៅស្នាក់ការ៧០៩ ជាបណ្តោះអាសន្នដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ដោយ ៖ ផល្លិត ហៅបូរ៉ា