ឯកឧត្តម ហ៊ុន ម៉ាណែត ៖ យុវជនជំនាន់រាមច្បងគឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ព្រោះជាជំនាន់មួយដែលពោរពេញទៅដោយក្តីសង្ឃឹម ចក្ខុវិស័យ និងការតស៊ូព្យាយាម

ភ្នំពេញ ៖ តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនជំនាន់រាមច្បងគឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ព្រោះជាជំនាន់មួយដែលពោរពេញទៅដោយក្តីសង្ឃឹម ចក្ខុវិស័យ និងការតស៊ូព្យាយាម។

ឯកឧត្តមបានថ្លែងបង្ហាញការកោតសរសើរស្ញប់ស្ញែងជាខ្លាំងចំពោះការតស៊ូ ការលះបង់ ភាពអង់អាចក្លាហាន និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់មេដឹកនាំខ្មែរ ដែលជាយុវជនក្នុងសម័យតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រោះតែមានចក្ខុវិស័យច្បាស់លាសនេះហើយ ទើបយុវជនជំនាន់មុន អាចរំដោះជាតិ ទប់ការវិលត្រឡប់របស់ខ្មែរក្រហម និងកសាងប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕