
ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដានេះ
អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.៨លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,២ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៧៧៤,៦៧៩នាក់ (ស្លាប់ ៤៣,០៩២នាក់)។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,១៩១,៦៦៤នាក់ (ស្លាប់ ១៥៦,៩៥៧នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៦៦៨,១៣៩នាក់ (ស្លាប់ ៣៥,៩៤៦នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ៤,៥៨៦,៥៥០នាក់ (ស្លាប់ ៣១,៣៣០នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៧៦៤,៣៤៦នាក់ (ស្លាប់ ៦០,៧០៤ នាក់), សិង្ហបុរី ឆ្លងចំនួន ១,៦៩៤,៤៥៤នាក់ (ស្លាប់ ១,៤៩២នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,០៩៩នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២១១,០៥២នាក់ (ស្លាប់ ៧៥៧នាក់), ព្រុយណេ ឆ្លងចំនួន ២០៣,១៨៥នាក់ (ស្លាប់ ២២៥នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,៦៨០នាក់ (ស្លាប់ ៣,០៥៦នាក់)៕