សហរដ្ឋអាមេរិកមានមនុស្ស ៩៣,២១៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៦០នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៩៣,២១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៦០នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩២,៩១៧,៦៥៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៥៤,៤២២នាក់ និងជាសះស្បើយឡើងវិញសរុប ៨៧.៩០លាននាក់៕