លោក ឃ្លាំង ហួត​, លោក សុខ ពេញ​វុ​ធ និងលោក ហ៊ុន សុរិទ្ធី ត្រូវបានតែងតាំង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​ ៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​សម្តេចតេជោ ​ហ៊ុន សែន បានចេញ​អនុក្រឹត្យ​តែងតាំង លោក ឃ្លាំង ហួត​, លោក សុខ ពេញ​វុ​ធ និង លោក ហ៊ុន សុរិទ្ធី ជា​អភិបាលរង​រាជធានី​ភ្នំពេញ​។

គួ​រំលឹកថា លោក ឃ្លាំង ហួត ជា​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​អតីត​អភិបាលខណ្ឌ​ជ្រោយចង្វា។ លោក សុខ ពេញ​វុ​ធ ជា​អតីត​អភិបាលខណ្ឌ​ដូនពេញ​។ ចំណែក លោក ហ៊ុន សុរិទ្ធី ជា​អតីត​អគ្គនាយករង​អន្តោរ​ប្រវេសន៍​៕