
កងទ័ពចិនបង្ហោះសារ ៖ «ត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាម» ចំពោះមុខដំណើរទស្សនកិច្ចប្រធានសភាអាមេរិកនៅតៃវ៉ាន់
ថ្ងៃចេញផ្សាយៈ ខែកក្កដា 30, 2022
ប៉េកាំង ៖ គណនីផ្លូវការរបស់កងទ័ពទី៨០ នៃកងទ័ពរំដោះប្រជាជនចិនបានបង្ហោះសារ នៅគណនីបណ្តាញទំនាក់ទំនងសង្គម Weibo ផ្លូវការរបស់ខ្លួននៅថ្ងៃសុក្រនេះ ជាភាសាចិនថា «备战!» ដែលមានន័យថា ត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT ។
ការបង្ហោះសារនេះទទួលបានការចូលចិត្តជាង៣០០,០០០នាក់ ក្នុងរយៈពេល១២ម៉ោង។
ការព្រមាននេះកើតឡើង ចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi អាចនឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ទោះបីជាមានការព្រមានខ្លាំងៗពីទីក្រុងប៉េកាំង មិនឱ្យជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងចិនក៏ដោយ៕