
ត្រាំ ៖ ទស្សនកិច្ចប្រធានសភាអាមេរិកទៅតៃវ៉ាន់នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងជាមួយចិន
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញទំនុកចិត្តថា ដំណើរទស្សនកិច្ចដែលអាចធ្វើឡើងដោយប្រធានសភាតំណាងរាស្ត្រ Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ នឹងនាំទៅរកភាពផ្ទុយគ្នាកាន់តែធ្ងន់ធ្ងរឡើងជាមួយប្រទេសចិន។ លោក Trump បានសរសេរនៅលើបណ្តាញសង្គមរបស់គាត់ថា “នាងនឹងធ្វើឱ្យវាកាន់តែអាក្រក់” ។ នេះជា ពាក្យសំដីរបស់គាត់ត្រូវបានដកស្រង់ដោយ RIA Novosti ។
យោងតាមអតីតប្រធានាធិបតីរូបនេះបានអះអាងថា ការចូលរួមរបស់ Pelosi ក្នុងបញ្ហាតៃវ៉ាន់គឺសំដៅ “បង្កើតបញ្ហា” ក៏ដូចជាការព្យាយាម រកលុយ”បញ្ចូលឃ្លាំងអាមេរិក។ ប៉ុន្តែ កាសែត Financial Times បានសរសេរថា Pelosi គ្រោងនឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ក្នុងខែសីហា ដើម្បី “បង្ហាញការគាំទ្រដល់តៃប៉ិ”។ ប្រសិនបើគម្រោងនៃដំណើរទស្សនកិច្ចទៅមុខ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានសភាអាមេរិកទៅកោះតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំ។
ក្រសួងការបរទេសចិនបានទាមទារឲ្យអាមេរិកលុបចោលដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ ក្រសួងការពារជាតិចិនបាននិយាយថា កងទ័ពចិននឹងមិនមើលរឿងនេះ “ដោយឱបដៃនោះទេ” ប៉ុន្តែ “ពិតជានឹងចាត់វិធានការទាំងអស់ដើម្បីការពារការជ្រៀតជ្រែកពីខាងក្រៅ” ៕