អង់គ្លេស ៖ រុស្ស៊ីនឹង​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ក្រោយ​ផែនការ A,B និង C បរាជ័យ​

ឡុង​ដ៍ ​៖ រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស លោក Ben Wallace បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា រុស្ស៊ី កំពុង​បរាជ័យ​ក្នុង​តំបន់​ជាច្រើន សម្រាប់​សង្គ្រាម​របស់ខ្លួន​ជាមួយ​អ៊ុយ​ក្រែ​ន​នេះ ហើយ​លោក​ប្រធានាធិបតី Vladimir Putin អាច​នឹង​ស្វែងរក​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ម្តងទៀត​។​

លោក Wallace បាន​ប្រាប់​ទូរទស្សន៍ Sky News ថា រុស្ស៊ី កំពុង​ទទួលរង​បរាជ័យ​ក្នុងការ​វាយ​ដណ្ដើមយក​តំបន់​ជាច្រើន ហើយ​ផែនការ A, B, និង C របស់លោក Putin បាន​បរាជ័យ ខណៈ​លោក ប្រហែលជា​នឹង​សម្លឹងមើល​ផែនការ D បន្តទៀត​។​

សូមជម្រាបថា សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី លើ​អ៊ុយ​ក្រែ​ន អូសបន្លាយ​អស់​រយៈពេល ៥ ខែ​មកហើយ ដោយ​គិត​ចាប់ពី​ថ្ងៃទី ២៤ ខែកុម្ភៈ មក​៕