
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន១.៩៦២នាក់ និងស្លាប់៣២នាក់ទៀត
ថ្ងៃចេញផ្សាយៈ ខែកក្កដា 30, 2022
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១.៩៦២ករណីបន្ថែមទៀត និងស្លាប់៣២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
ដោយឡែកកាលពីថ្ងៃសុក្រុម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន២,១៥៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៥៨៨,៥១២ករណី ក្នុងនោះមានអ្នកស្លាប់ ៣១,៣៥៩នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន ៤,៥៣២,៨៣០ករណី ៕