សម្តេចតេជោ ហ៊ុន សែន ជំរុញមន្ត្រីឱ្យយកចិត្តទុកដាក់ខ្ពស់លើប្រសិទ្ធភាពការងារ

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធអគារការិយាល័យថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់មន្ត្រីមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់លើប្រសិទ្ធភាពការងារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប្រសិនបើយើងមានការិយាល័យស្អាត ប៉ុន្តែគ្មានប្រសិទ្ធភាពការងារ វានឹងស្មើសូន្យ។ ប៉ុន្តែប្រសិនបើយើងមានការិយាល័យស្អាត បូករួមទាំងប្រសិទ្ធភាពការងារ យើងនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសជាតិយើង»៕