សម្តេចតេជោ ៖ ខារ៉ាអូខេ ឌីស្កូថេក និងរង្គសាលអាចបើកឡើងវិញនៅក្រោយថ្ងៃ៣០ វិច្ឆិកា

ភ្នំពេញ ៖ ក្នុងពិធីសម្ពោធអគារ ទីស្តីការក្រសួងដែនដីថ្មី នាព្រឹកថ្ងៃ៨ វិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ចំពោះខារ៉ាអូខេ ឌីស្កូថេក និងរង្គសាល នឹងអាចបើកឡើងវិញ បានក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ការប្រកាសរបស់សម្តេចនេះ ក្រោយពីសម្តេចបានជួបពិភាក្សា ជាមួយក្រុមមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធ ។

សម្តេចបន្តថា និយាយជារួមការបើក ប្រទេសវិញទាំងស្រុងនេះ ដោយសារពលរដ្ឋបានចាក់វ៉ាក់សាំងស្ទើរតែគ្រប់គ្នា។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “បើមិនចាក់វ៉ាក់សាំង មិនអាចបើកប្រទេសឡើងវិញទេ” ៕