Hun Sen Cup ថ្នាក់ជាតិ​នឹង​ចាប់ផ្ដើម​ការប្រកួត​ជម្រុះ​វគ្គ​១៦​ក្រុម​ស្អែក​នេះ​

ភ្នំពេញ ៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើក​ទី​១៥ ឆ្នាំ​២០២១ នឹង​ចាប់ផ្ដើម​ការប្រកួត​ជម្រុះ​វគ្គ ១៦​ក្រុម​ចុងក្រោយ​នា​ថ្ងៃទី​០៩ និង​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះហើយ​ជាមួយនឹង​ការកែប្រែ​រូបមន្ដ​ប្រកួត​ថ្មី​ចាញ់​ធ្លាក់ ដោយ​ក្រុម​នីមួយៗ​ត្រូវ​ប្រកួត​តែ ១​ជើង​ប៉ុណ្ណោះ​ដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព​ឡើង​វគ្គ​បន្ដ​។​

​គួរ​ដឹងថា ដោយសារ​ការអូសបន្លាយ​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ពន្យារពេល​ជា​យូរ​។ ការណ៍​នេះ​នាំ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត សម្រេច​កែប្រែ​ប្រព័ន្ធ​លេង​ថ្មី​ដោយ​វគ្គ ១៦​ក្រុម និង​វគ្គ ៨​ក្រុម​នឹងត្រូវ​លេង​ចាញ់​ធ្លាក់​មិនមាន​ការប្រកួត ២​ជើង​ដូច​រដូវ​កាល​មុនៗ​ឡើយ​។ ដូច្នេះ​ក្រុម​ទទួលបាន​ជ័យជម្នះ​នៃ​វគ្គ​នីមួយៗ នឹង​ទទួលបាន​កៅអី​វគ្គ​បន្ដ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​គ្រោង​ប្រកួត​បញ្ចប់​នា​ថ្ងៃទី​២៥ ខែវិច្ឆិកា​ខាងមុខ​៕

​សូម​មើល​តារាង​ការប្រកួត​នៅ​ខាងក្រោម​នេះ ​៖